មន្ត្រីជំនាញកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន

សែន និងលោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន តាន់យ៉ុង (Nguyen Tan Dung)

គ្រោងសម្ពោធបង្គោលព្រំដែនលេខ៣១៤ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ។

បង្គោលព្រំដែនកម្ពុជា និងវៀតណាម លេខ១៧១<br /> ត្រូវបានសម្ពោធនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០៦ នៅក្រុងបាវិត<br /> ខេត្តស្វាយរៀង (RFA/Sok Serey)

បង្គោល ព្រំដែន កម្ពុជា និង វៀតណាម លេខ ១៧១ ត្រូវ បាន សម្ពោធ នៅ ថ្ងៃ ទី ១៧

ខែ មិថុនា ឆ្នាំ ២០០៦ នៅ ក្រុង បាវិត ខេត្ត ស្វាយរៀង (RFA/Sok Serey)

ប្រធានគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនកម្ពុជា-វៀតណាម លោក វ៉ា គឹមហុង

បានមានប្រសាសន៍ថា បង្គោលព្រំដែននោះ គឺស្ថិតនៅចន្លោះខេត្តកំពតនៃប្រទេសកម្ពុជា

និងខេត្តគៀងយ៉ាងនៃប្រទេសវៀតណាម។

រដ្ឋាភិបាលកម្ពុជាត្រូវចំណាយថវិកាចំនួនជាង ១៦លានដុល្លារអាមេរិក ដើម្បីផលិត និងបោះបង្គោលព្រំដែនទាំងអស់តាមគម្រោងដែលមាននៅតាមព្រំដែន រួមទាំងបង្គោល

ព្រំដែនលេខ៣១៤ នោះ។ការសម្ពោធបង្គោលព្រំដែនខាងមុខនេះ គឺមិនមែនមានន័យថា

ជាបង្គោលព្រំដែនចុងក្រោយដែលប្រទេសកម្ពុជា និងវៀតណាម ឈប់បន្តបោះ

បង្គោលព្រំដែនដីគោកទៀតនោះទេ។

មន្ត្រីជំនាញកិច្ចព្រំដែនកម្ពុជា និងវៀតណាម បានវាស់វែង និងបានបោះបង្គោលព្រំដែន

បានចំនួន ៨០%ហើយ គឺនៅសល់បង្គោលព្រំដែនមួយចំនួនទៀត នៅខេត្តរតនគីរី និង

ខេត្តមណ្ឌលគីរី ដែលភាគីកម្ពុជា និងវៀតណាម មិនទាន់បានឯកភាពគ្នានៅឡើយ។

ប្រធានគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនកម្ពុជា-វៀតណាម លោក វ៉ា គឹមហុង

បានមានប្រសាសន៍ថា មានការងារស្មុគស្មាញមួយចំនួន ក្នុងការផលិតបោះបង្គោល

ព្រំដែននោះ ៖ “បង្គោលលេខ៣១៤ ជាបង្គោលមានសារៈសំខាន់ក្នុងការកំណត់ព្រំដែនសមុទ្រ… បើយើងឯកភាពគ្នាលើកន្លែងទីតាំងបង្គោល៣១៤ នៅលើដីគោកហើយ…

នៅព្រំដែនសមុទ្រយើងអាចចាប់ផ្ដើមថ្ងៃណាក៏ចាប់ផ្ដើមបាន… ប៉ុន្តែមានចំណុចដែលចេញហើយ… ចេញហើយព្រោះយើងមានឯកសារដែលបារាំងទុកឲ្យហៅថា (ខ្សែប្រេវីយ៉េ) ខ្សែប្រេវីយ៉េឆ្នាំ

១៩៣៩ ដែលចេញពីចំណុចហ្នឹង ចំណុចដែលយើងសម្ពោធថ្ងៃទី២៤ ហ្នឹង…

ប្រេវីយ៉េ ត្រូវចេញពីកន្លែងហ្នឹង”។ការសម្ពោធបោះបង្គោលព្រំដែនលេខ៣១៤

ខាងមុខនេះ គឺមន្ត្រីជំនាញព្រំដែនកម្ពុជា និងវៀតណាម ផ្អែកលើផែនទីសម័យអាណានិគមបារាំង

ដែលបានបន្សល់ទុកកន្លងមក និងបានផ្អែកច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាបច្ចុប្បន្ន ចំពោះខ្នាត ១លើ

១រយពាន់ បានឯកភាពដោយក្រុមប្រឹក្សាឥណ្ឌូចិន និងសន្ធិសញ្ញាកូសាំងស៊ីន ឆ្នាំ១៨៧៣ កន្លងទៅ។

លោក វ៉ា គឹមហុង បានមានប្រសាសន៍ទៀតថា ភូមិអន្លង់ជ្រៃ និងភូមិថ្លុកត្រាច នៅស្រុកពញាក្រែក

ខេត្តកំពង់ចាមរបស់លោក ហេង សំរិន ប្រធានសភាជាតិ គឺស្ថិតនៅក្នុងទឹកដីនៃប្រទេសវៀតណាម គឺជាផ្នែកមួយនៃការដោះដូរដីពីវៀតណាម ឲ្យមកកម្ពុជាវិញ នៅចំណុចផ្សេងមួយទៀត ជាមួយភូមិនេះ។

លោកបញ្ជាក់ថា កម្ពុជាមិនបាត់បង់ដីធ្លីទេជាមួយការដោះដូរនេះ។

អ្នកនាំពាក្យគណបក្សសមរង្ស៊ី លោក យឹម សុវណ្ណ និងជាតំណាងរាស្ត្រ បានមានប្រសាសន៍ថា គណបក្សសមរង្ស៊ីមិនទទួលស្គាល់បង្គោលព្រំដែនខាងមុខនេះទេ ៖ “ហើយ គណបក្សសមរង្ស៊ី

ជាពិសេស ឯកឧត្ដមប្រធាន សម រង្ស៊ី បានតស៊ូប្រឆាំងនឹងការបោះបង្គោលព្រំដែនទាំងឡាយណា

ដែលប៉ះពាល់ដល់ដីខ្មែរ។ ពីព្រោះរឿងនេះ មកទល់ពេលនេះ ស្ថានភាពមិនទាន់បានដោះស្រាយ

នៅឡើយទេ។ គណបក្សសមរង្ស៊ីក៏មិនទទួលស្គាល់សន្ធិសញ្ញាបំពេញបន្ថែមដែលចុះនៅ ក្រោមរបបក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម កាលពីទសវត្សឆ្នាំ១៩៨០ នោះ”

ការសម្ពោធបង្គោលព្រំដែនលេខ៣១៤ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ គឺជាលើកទី២ហើយ ក្រោយពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានសម្ពោធបង្គោលព្រំដែនលើកដំបូង លេខ១៧១ កាលពីថ្ងៃទី

២៧ ខែមិថុនា ឆ្នាំ២០០៦ កន្លងទៅ នៅក្រុងបាវិត ខេត្តស្វាយរៀង។

ប្រទេសកម្ពុជា និងវៀតណាមមានព្រំដែនគោក និងព្រំដែនទឹកសរុប ២.៥៧២គីឡូម៉ែត្រ។ មន្ត្រីជំនាញកិច្ច

ព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ កម្ពុជា និងវៀតណាមបានបោះបង្គោលព្រំដែនរួមគ្នាបានចំនួនជាង ២៨០បង្គោលហើយ ក្នុងចំណោមបង្គោល

ព្រំដែនដីគោកសរុប ៣១៤បង្គោល៕